Sport

Federer: ផ្តល់ការគោរពដល់ Halep

កីឡាករ Roger Federer បាន​ចេញមុខ​ការពារ​កីឡា​ការនី Simona Halep បន្ទាប់​ពី​មានមនុស្ស​មួយចំនួន​ដេញ​ដោល​សួរ​កីឡាការនី​សញ្ជាតិ​រ៉ូម៉ានី​រួប​នេះ បន្ទាប់ពី​គាត់​ក្លាយ​ជាកីឡាការនី​លំដាប់​លេខ ១ ក្រោយ​ពីការ​ប្រកួត​ប្រចាំ​ឆ្នាំ។

Halep នឹង​ឈរ​នៅលើ​កំពូល​នៃ​ចំណាត់​ថ្នាក់​របស់ WTA នៅ​ឆ្នាំនេះ ទោះបី​ជា​ខ្លួន​បរាជ័យ​នៅក្នុង​ការ​ប្រកួត​ពានរង្វាន់ Grand Slam ឆ្នាំ​នេះ​ក៏ដោយ។ Serena Williams Jelena Ostapenko Muguruza និង Sloane Stephens បាន​ឈ្នះ​ការប្រកួត​ដ៏​ធំ​បំផុត​ប្រចាំ​ឆ្នាំ ២០១៧ នេះ ប៉ុន្តែ​នឹង​បញ្ចប់​រដូវកាល​របស់​ពួកគេ​ដោយ​ស្ថិតនៅ​ក្រោម​ចំណាត់​ថ្នាក់​របស់ Halep ។

ទោះយ៉ាង​ណា​ក៏​ដោយ Federer បាន​ចេញមុខ​មក​ច្រានចោល​ការរិះគន់​មកលើ Halep យ៉ាង​រហ័ស ដោយ​និយាយ​ថា​នាង​ស័ក្តិសម​នឹង​ទទួល​បាន​តំណែង​នេះ​ណាស់។

លោក​និយាយ​ថា នរណា​ម្នាក់​ដែល​ទទួលបាន​ចំណាត់​ថ្នាក់​លេខ ១ នៅលើ​ពិភព​លោកស័ក្តិសម​នឹង​ទទួល​បាន​ការ​គោរព។

អ្នក​មិនអាច​យកអ្វី​មួយពី Halep បាន​ទេ សូម្បី​តែ​មួយ​វិនាទី ព្រោះ​គាត់​បាន​ប្រឹងប្រែង​យ៉ាងខ្លាំង​ដើម្បី​សម្រេច​បាន​នូវក្តី​សុបិន្ត​ក្នុងជីវិត​របស់​គាត់​នេះ។

“It’s a pleasing feeling – all a work we have finished this year has paid off”@Simona_Halep​ is a year No.1 presented by @DubaiDutyFree​! pic.twitter.com/1SVitxQ24T

វា​មិនមែន​សំខាន់​តែ​ពាន​រង្វាន់ Grand Slams ប៉ុណ្ណោះ​ទេ។ គាត់លេង​បាន​ពេញ​មួយ​រដូវ​កាល គាត់​មាន​ភាព​រឹងមាំ ខ្លាំងក្លា​ក្នុងការ​លេងបាន​គ្រប់​ពេល គាត់​ខំ​ប្រឹង​ហ្វឹក​ហាត់ គាត់​មាន​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់ ហើយ​ហេតុនេះ​ហើយ​គាត់គួរ​តែ​ទទួល​បាន​ការ​តប​ស្នង។

ជា​ពិសេស ប្រសិន​បើអ្នក​កំពុង​លេង​ក្នុងការ​ប្រកួត​ជាប់ៗ​គ្នា​សម្រាប់​ពាន​រង្វាន់​ធំៗ ហើយនេះ​ជាអ្វី​ដែល​គាត់​បាន​ធ្វើ។ គាត់បាន​ឈ្នះ​ខ្លះនិង​ចាញ់​ខ្លះ នេះជា​រឿង​ធម្មតា​ទេ។

“ខ្ញុំ​គិតថា​អ្នករាល់​គ្នាគួរ​តែ​ផ្តល់​ការ​គោរព​ដល់​គាត់។”

Halep បាន​ដឹង​អំពី​ការ​បញ្ចេញ​មតិ​របស់ Federer ហើយ​បាន​ថ្លែង​អំណរគុណ​ដល់​គាត់ចំពោះ​ពាក្យ​សម្តី​ល្អៗ​ទាំង​នេះ។

Halep បាន​និយាយ​ថា “គាត់​ពិតជា​មាន​មោទនភាព​ចំពោះ​ខ្លួន​គាត់​ណាស់​ដែល Roger Federer និយាយ​អំពី​គាត់​ដូចនេះ គាត់​សូម​អរគុណ Federer ចំពោះ​ពាក្យ​ល្អៗ​ទាំង​នេះ។”

“គាត់ [Federer] គឺជា​មនុស្ស​គំរូ​ម្នាក់​របស់​ខ្ញុំ។

“អ្វី​ដែល​ពួកគេ (Federer និង Rafael Nadal) កំពុង​តែ​ធ្វើ​គឺពិត​ជា​អស្ចារ្យ​ខ្លាំង​ណាស់។

“ខ្ញុំ​អាច​រៀន​ពីគាត់​បានថា មិន​ថា​អ្នកមាន​អាយុ​ប៉ុន្មាន​នោះទេ អ្នកនៅ​តែអាច​រៀនអ្វី​មួយ​បានពី​កីឡា​វាយ​កូន​បាល់។

“ទោះបី​ជាពី​មុនគាត់​លេងបាន​ល្អ​បំផុត​ក៏​ដោយ គាត់​បាន​បង្ហាញ​ឲ្យ​យើងថា ប្រសិន​បើ​អ្នកជឿ​ជាក់ និង​ខិតខំ​ប្រឹងប្រែង នោះអ្នក​នឹង​រឹង​តែ​ប្រសើរ​ឡើង។”

Article source: http://www.foxsportsasia.com/fox-sports-cambodia/other-sports-fox-sports-%E1%9E%80%E1%9E%98%E1%9F%92%E1%9E%96%E1%9E%BB%E1%9E%87%E1%9E%B6%E2%80%8B/738654/federer-%E1%9E%95%E1%9F%92%E1%9E%8F%E1%9E%9B%E1%9F%8B%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%82%E1%9F%84%E1%9E%9A%E1%9E%96%E1%9E%8A%E1%9E%9B%E1%9F%8B-halep/

Related posts

Riedl: It would be a mistake for Vietnam to sack Huu Thang

Times of News

Neymar vital adult to a hype

Times of News

Atletico Madrid jaga asa lolos ke 16 besar Liga Champions

Times of News