Day : February 13, 2018

Sport

Ryan Mason ត្រូវបង្ខំចិត្ត​ចូល​និវត្តន៍​ពី​អាជីព​បាល់​ទាត់​ក្រោយ​ស្រាំលលាដ៍​ក្បាល

Times of News
ខ្សែបម្រើរបស់ក្លិប Hull City គឺកីឡាករ Ryan Mason ត្រូវបង្ខំឲ្យចូលនិវត្តន៍ពីអាជីពជាកីឡាបាល់ទាត់ តាមរយៈការណែនាំពីគ្រូពេទ្យជំនាញ បន្ទាប់ពីមានរបួសក្បាលក្នុងពេលប្រកួតក្នុងក្របខណ្ឌ Premier League តទល់នឹង Chelsea កាលពីខែ មករា ២០១៧។ កីឡាករវ័យ ២៦ ឆ្នាំរូបនេះបានទទួលរងរបួសស្រាំលលាដ៍ក្បាលក្នុងការប៉ះទង្គិចក្បាលគ្នាដ៍សាហាវមួយជាមួយកីឡាករ Gary Cahill ក្នុងពេលក្រុមរបស់គេចាញ់ និងទទួលបានការព្យាបាលរយៈពេល ៩ នាទីនៅក្នុងទីលានប្រកួតតែម្តង។